ថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ លោកស្រី ម៉ក់ សុខឌី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រី សហការជាមួយ ពេទ្យសត្វស្រុក ពេទ្យសត្វភូមិ និងមេភូមិ បានចុះត្រួតពិនិត្យស្ថានភាពជម្ងឺឆ្លង និងព្យាបាលសត្វគោ នៅភូមិសារាយអណ្តែត ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ទប់ស្កាត់ការឆ្លងរាលដាល និងស្លាប់ដោយសារជម្ងឺដុំពកតាមរយៈការផ្សព្វផ្សាយ និងការព្យាព្យាបាលបង្ហាញ ។ ជាលទ្ធផល÷ កសិករមានសត្វគោឈឺចំនួន១២គ្រួសារ ដែលមានសត្វគោសរុបចំនួន៧៧ក្បាល ។មានសត្វកំពុងឈឺចំនួន១៧ក្បាល(កូនគោ៦ក្បាល), បានណែនាំម្ចាស់សត្វអោយយកចិត្តទុកដាក់ថែទាំសត្វ និងធ្វើការផ្សព្វផ្សាយពីវិធានការការពារ និងព្យាបាល និងបានចែកថ្នាំដល់ភ្នាក់ងារសុខភាពសត្វភូមិ និងថ្នាំប្លូម៉េទីឡែនដល់កសិករ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម