ថ្ងៃអង្គារ ០២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ អង្គការរពន្លឺកុមារ ដែលអនុវត្តកិច្ចសន្យាជួលអ្នកក្រៅ(CO) ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) បានរៀបចំពិធីគាំទ្រទុនសហវិនិយោគ ដល់សមាជិកបណ្តុំអាជីវកម្មមាន់ភូមិខ្នារទៃមោក ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពងឆ្នាំង ចំនួន ៤០ គ្រួសារ ដោយមានការចូលរួមជាអធិបតីភាពពីកញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីមន្ត្រីកម្មវិធីថ្នាក់ខេត្ត ទីប្រឹក្សាកម្មវិធីASPIRE បុគ្គលិកអង្គការពន្លឺកុមារ តំណាងក្រុមប្រឹក្សាឃុំ ភ្នាក់ងារផ្សព្វផ្សាយឃុំ។ កម្មវិធីផ្តល់ទុនសហវិនិយោគដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ក្នុង ១គ្រួសារទទួលបាន កូនមាន់២១ ថ្ងៃ ចំនួន ២០ក្បាល ចំពោះកសិកបង្ហាញ ទួលបានទូភ្ញាស់ ចំនួន ១អាចភ្ញាស់ពង បាន៧០៤ និង មាន់ មេបាចំនួន ៣០ក្បាលក្នុងឳកាសនេះ កញ្ញាអនុប្រធានមន្ទីរ បានផ្តាំផ្ញើ និងណែនាំបច្ចេកទេស ចិញ្ចឹមមាន់ដែលធន់និងការប្រែប្រួល អាកាសធាតុ និង ណែនាំសមាជិកបណ្តុំអាជីវកម្ម ត្រូវយកចិត្តទុកដាក់ការពារខ្លួន តាមវិធានការណ៍របស់ក្រសួងសុខាភិបាល និងជៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម