ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រី សហការជាមួយ ពេទ្យសត្វស្រុកកំពង់ត្រឡាច ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរឃុំ មេភូមិ ចុះត្រួតពិនិត្យស្ថានភាពជម្ងឺឆ្លងសត្វគោ នៅភូមិក្អែកពង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុងគោលបំណង៖ ទប់ស្កាត់ការឆ្លងរាលដាល និងស្លាប់ដោយសារជម្ងឺដុំពក ជាលទ្ធផល៖ កសិករមានសត្វគោឈឺចំនួន១៩គ្រួសារ ដែលមានសត្វគោសរុបចំនួន១០៤ក្បាលក្នុងនោះសត្វកំពឈឺ៤១ក្បាល(កូនគោ០៩ក្បាល)។ បានណែនាំអោយម្ចាស់សត្វអោយយកចិត្តទុកដាក់ ថែទាំសត្វ និងធ្វើការផ្សព្វផ្សាយពីវិធានការការពារ និងការព្យាបាល និងបានផ្តល់ជូន ថ្នាំផ្លឺមេទីឡែនដល់កសិករ និងថ្នាំ សម្ភារៈជូនពេទ្យសត្វភូមិផងដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម