ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោក សុខ រិន ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកកំពង់លែង ព្រមទាំងមន្ត្រី បានចុះត្រួតពិនិត្យការចិញ្ចឹមមាន់របស់កសិករ នៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលគាំទ្រកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ក្នុងគោលបំណង៖ ត្រួតពិនិត្យតាមដានសកម្មភាពអនុវត្តរបស់កសិករ, ណែនាំបច្ចេកទេសបន្ថែមទៀតលើការចិញ្ចឹមមាន់, លើកទឹកចិត្តកសិករ និងជួយជម្រុញអោយគាត់ខិតខំប្រឹងប្រែងចិញ្ចឹមបន្ថែមទៀត ដើម្បីជួយចូលរួមចំនែកក្នុងការផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងតម្រូវការទីផ្សារបច្ចុប្បន្នដែលប្រទេសកម្ពុជាក៏ដូចជាសកលលោកជួបវិបត្តិសេដ្ឋកិច្ចដោយសារបញ្ហាជម្ងឺកូវិត-១៩។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម