មាតិកា
ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលសកម្មភាពបង្កបង្កើនផលដំណាំរបស់កសិករនៅឃុំក្រាំងលាវ ឃុំបន្ទាយព្រាល និងឃុំក្រាំងស្គារថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១
ចេញ​ផ្សាយ ១៨ សីហា ២០២១
196

កញ្ញា ហេង គឺមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី ព្រមទាំងទីប្រឹក្សាគ្រប់គ្រង អនុកម្មកវិធី ASPIRE បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលសកម្មភាពបង្កបង្កើនផលដំណាំរបស់កសិករនៅឃុំក្រាំងលាវ ឃុំបន្ទាយព្រាល និងឃុំក្រាំងស្គារ

កំពង់ឆ្នាំង៖ ថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្នូវ ត្រីស័ក ព.ស ២៥៦៥ ត្រវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ កញ្ញា ហេង គឺមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី ព្រមទាំងទីប្រឹក្សាគ្រប់គ្រង អនុកម្មកវិធី ASPIRE បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលសកម្មភាពបង្កបង្កើនផលដំណាំរបស់កសិករនៅឃុំក្រាំងលាវ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ និងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។

ក្នុងគោលបំណង៖ -ពិនិត្យការសាងសង់ មណ្ឌលស្តុកកសិផល នៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលារប្អៀរ ដើម្បីធ្វើការសម្រេច មុនឲ្យកសិករចុះហត្ថលេខាទទួលយកប្រើប្រាស់, ផ្តល់ស្លាក និងក្តាព័ត៌មាន ជូនបណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៅភូមិបន្ទាយព្រាល ឃុំបន្ទាយព្រាល និងបណ្តុំអាជីវកម្មឬស្សីទំពាំងផ្អែម នៅភូមិត្រពាំងម្លូរ ឃុំក្រាំងស្គារដើម្បីដាក់កំណត់ទីតាំងបណ្តុំ និងផ្សព្វផ្សាយព័ត៌មានទីផ្សារមាន់ និងទំពាំងផ្អែម ហើយចុះពិនិត្រ និងណែនាំធ្វើការកែលម្អរ ការថែទាំ ការប្រើប្រាស់ និងការដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ របស់កសិករនៅភូមិចំបក់ប្រាសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស ដើម្បីស្វែងយល់ការអនវត្តន៍របស់កសិករ ទទួលបានជោគជ័យ និងចំណុចខ្វះចន្លោះ ត្រូវធ្វើការកែលម្អរ និងលើកទឹកចិត្តកសិករអោយគាត់ខិតខំប្រឹងប្រែងដាំដុះបន្ថែមទៀតក្នុងការរួមចំនែកជួយផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងតម្រូវការទីផ្សារបច្ចុប្បន្នដែលប្រទេសកម្ពុជាក៏ដូចជាសកលលោកជួបវិបត្តិសេដ្ឋកិច្ចដោយសារជម្ងឺCovid-19 សព្វថ្ងៃ។។

លទ្ធផលគឺ​​៖ -មណ្ឌលស្តុកកសិផល សម្រេចការសាងសង់ និងបំពាក់សម្ភារ រួចរាល់តាមកិច្ចសន្យា ហើយបានអោយកសិករអាចចុះហត្ថលេខាទទួល, -បានប្រគល់ស្លាក និងក្តាព័ត៌មាន ដល់បណ្តុំអាជីវកម្មចិញ្ចឹមមាន់ និងបណ្តុំអាជីវកម្មឬស្សីទំពាំងផ្អែម ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមរបស់បណ្តុំ ហើយចំនែកឯ ការដាំដុះបន្លែ នៅក្នុងផ្ទះសំណាញ់ របស់កសិករនៅភូមិចំបក់ប្រាសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុសវិញ គឺកសិករមានការយកចិត្តទុកដាក់ ថែរទាំបានល្អ និងមានការដាំដុះបន្លែប្រភេទស្ពៃនៅក្នុងផ្ទះសំណាញ់ និងនៅខាងក្រៅផ្ទះសំណាញ់មានដាំបន្លែ និងដំណាំជាច្រើនមុខទៀត ដូចជា  ត្រប់ ត្រសក់ សណ្តែកគួរ ម្ទេស ដំឡូង ដំណាំឈើហូបផ្លែ ...និងដំណាំជាច្រើនទៀតដែរ ចំពោះទីផ្សារវិញមិនជាបញ្ហាសម្រាប់គាត់ទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter