មាតិកា
ជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងត្រួតពិនិត្យស្ថានភាពជម្ងឺឆ្លង ព្យាបាលសត្វគោរបស់ប្រជាពលរដ្ នៅភូមិប្រាំបីឆោមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១
ចេញ​ផ្សាយ ១៨ សីហា ២០២១
185

ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានសហការជាមួយ ពេទ្យសត្វស្រុក ពេទ្យសត្វភូមិ និងមេភូមិ បានចុះអមដំណើរ លោកជំទាវ កែ ចន្ទមុនី តំណាងរាស្រ្តខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងត្រួតពិនិត្យស្ថានភាពជម្ងឺឆ្លង ព្យាបាលសត្វគោរបស់ប្រជាពលរដ្ឋ នៅភូមិប្រាំបីឆោម។

កំពង់ឆ្នាំង៖ ថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្នូវ ត្រីស័ក ព.ស ២៥៦៥ ត្រវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត និងមន្ត្រី បានសហការជាមួយ ពេទ្យសត្វស្រុក ពេទ្យសត្វភូមិ និងមេភូមិ បានចុះអមដំណើរ លោកជំទាវ កែ ចន្ទមុនី តំណាងរាស្រ្តខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងត្រួតពិនិត្យស្ថានភាពជម្ងឺឆ្លង ព្យាបាលសត្វគោរបស់ប្រជាពលរដ្ នៅភូមិប្រាំបីឆោម ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានកសិករចូលរួមសរុប ៣០នាក់។

ក្នុងគោលបំណង៖ ព្យាបាល ទប់ស្កាត់ និងផ្សព្វផ្សាយ ការឆ្លងរាលដាលនិងស្លាប់ដោយសារជម្ងឺដុំពក ហើយលោកជំទាវ បានបញ្ជាក់បន្ថែមថា៖ ថ្ងៃនេះមានអ្នកជំនាញខាងសត្វ លោកបានមកជួយណែនាំវិធីសាស្ត្រក្នុងការទប់ស្កាត់ និងព្យាបាលនៃការឆ្លងរាលដាលជម្ងឺដុំពក ដូច្នេះសូមពុកម៉ែអ៊ុំពូមីងបងប្អូនទាំងអស់យកចិត្តទុកដាក់ស្តាប់ និងមើលសកម្មភាពអនុវត្តជាក់ស្តែងទាំងអស់គ្នា។

ជាលទ្ធផល៖ លោកជំទាវបានផ្តល់សម្ភារៈ និងថ្នាំសម្រាប់ព្យាបាលបង្ហាញដល់កសិករ ហើយក្នុងសត្វគោសរុប ៦២ក្បាល និងមានឈឺសរុប ៣៨ក្បាល ជា១៧ក្បាលនិងកំពុងព្យាបាល២១ក្បាល ព្រមទាំងបានណែនាំអោយម្ចាស់សត្វអោយយកចិត្តទុកដាក់ ថែទាំសត្វ និងធ្វើការផ្សព្វផ្សាយពីវិធានការការពារ និងការព្យាបាល។ 

ជាចុងក្រោយលោកជំទាវ បានមតិសំណេះសំណាលសួរសុខទុក្ខ ហើយក៏បានក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់សត្វ សូមយកចិត្តទុកដាក់ថែរក្សាអនាម័យសត្វ អនុវត្តនូវវិធានការពារ និងព្យាបាល ដែលខាងជំនាញលោកបានជម្រាបជូនអោយបានខ្ជាប់ខ្ជួន ហើយម្យ៉ាងវិញលោកជំទាវបានផ្គាំផ្ញើរអោយប្រជាពលរដ្ឋសូមមានការប្រយ័ត្នប្រយែងខ្ពស់លើបញ្ហាជម្ងឺCovid-19 កុំធ្វេសប្រហែសអោយសោះ សូមពុកម៉ែអ៊ុំពូមីងបងប្អូនទាំងអស់គ្នាចូលអនុវត្តនូវវិធានការ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្ជួន ទោះបីបានទទួលការវ៉ាក់សាំងចាប់ពីដូសទី១ ឬទី២ រួចហើយក៏ដោយ ៕

ចំនួនអ្នកចូលទស្សនា
Flag Counter