មាតិកា
ចុះពិនិត្យការដាំដុះបន្លែតាមបច្ចេកទំនើប(Hydroponic) និងការចិញ្ចឹមត្រីក្នុងអាងប្លាស្ទិច របស់ក្រុមផលិតសហគមន៍កសិកម្មបឹងលាជសំបូរផលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១
ចេញ​ផ្សាយ ១៨ សីហា ២០២១
181

ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះពិនិត្យការដាំដុះបន្លែតាមបច្ចេកទំនើប(Hydroponic) និងការចិញ្ចឹមត្រីក្នុងអាងប្លាស្ទិច របស់ក្រុមផលិតសហគមន៍កសិកម្មបឹងលាជសំបូរផល ស្ថិតនៅក្នុងភូមិបឹងលាជ។

កំពង់ឆ្នាំង៖ ថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្នូវ ត្រីស័ក ព.ស ២៥៦៥ ត្រវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោក តូច ប៉ូច ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះពិនិត្យការដាំដុះបន្លែតាមបច្ចេកទំនើប(Hydroponic) និងការចិញ្ចឹមត្រីក្នុងអាងប្លាស្ទិច របស់ក្រុមផលិតសហគមន៍កសិកម្មបឹងលាជសំបូរផល ស្ថិតនៅក្នុងភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ 

ក្នុងគោលបំណង៖ ចុះពិនិត្យ ទំហំនៃការផលិត និងដកស្រង់បទពិសោធន៍ ព្រមទាំងលើកទឹកចិត្ត និងជម្រុញកសិករដែលជាក្រុមផលិត ខិតខំប្រឹងប្រែងផលិតបន្ថែមទៀត ដើម្បីចូលរួមចំនែកក្នុងការផលិតស្បៀងសម្រាប់ផ្គត់ផ្គងជីវភាពគ្រួសារ និងតម្រូវការទីផ្សារ ដែលសព្វថ្ងៃប្រទេសកម្ពុជាក៏ដូចជាសកលលោកជួបវិបត្តិសេដ្ឋកិច្ចដោយសារបញ្ហាជម្ងឺCovid-19។

ជាលទ្ធផល៖ តាមការពិនិត្យជាក់ស្តែងឃើញថាទាំងការដាំដុះបន្លែ និងការចិញ្ចឹម ឃើញទទួលបានលទ្ធផលល្អប្រសើរ ទទួលបានជោគជ័យអាចរកប្រាក់ចំណូលបាន ៥០ ០០០រៀល ទៅ៨០ ០០០រៀល ក្នុង១ថ្ងៃ ។

ចំនួនអ្នកចូលទស្សនា
Flag Counter