មាតិកា
ចុះត្រួតពិនិត្យការបង្កបង្កើនផលដំណាំបន្លែលើទឹក របស់សមាជិកបណ្តុំកសិករផលិតបន្លែស្រស់ខ្លុងពពក នៅឃុំខ្លុងពពក
ចេញ​ផ្សាយ ២៦ សីហា ២០២១
246

ថ្ងៃពុធ ២រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី​ ព្រមទាំងទីប្រឹក្សា ASPIRE បានចុះត្រួតពិនិត្យការបង្កបង្កើនផលដំណាំបន្លែលើទឹក របស់សមាជិកបណ្តុំកសិករផលិតបន្លែស្រស់ខ្លុងពពក នៅឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ជួបសំណេះសំណាលសួរសុខទុក្ខ, មើលវឌ្ឍនភាពការដាំដុះបន្លែលើទឹករបស់សមាជិកបណ្តុំ, លើកទឹកចិត្ត និងជម្រុញសមាជិកខិតខំប្រឹងប្រែងដាំដុះបន្លែបន្ថែមទៀត ដើម្បីចូលរួមចំនែកផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារផង និងតម្រូវការទីផ្សារនាពេលបច្ចុប្បន្នផង ក្នុងអំឡុងពេលប្រទេសកម្ពុជាក៏ដូចជាសកលលោកកំពុងជួបវិបត្តិសេដ្ឋកិច្ចដោយសារជម្ងឺCovid-19។ ក្រុមការងារបានជួបជាមួយកសិករស៊ន ប៊ុនធឿន ជាអ្នកដំាបន្លែលើទឹក ឬហៃត្រូផូនិក ដាំបន្លែនៅ ក្នុងផ្ទះសំណាញ់ ហើយគាត់បានប្រាប់ថា ពីមុនមកគាត់ ជាពលករទៅធ្វើការ នៅប្រទេសកូរ៉េ ប៉ុន្តែបច្ចប្បន្ននេះ គាត់បានសម្រេចចិត្តមិនត្រលប់ទៅធ្វើការនៅប្រទេសកូរ៉េវិញទេ ហើយសព្វថ្ងៃនេះ គាត់បានសាងសង់រោងសំណាញ់ ទំហំ ១៥គុណ២០ម៉ែត្រ ដែលកំពុងដំាបន្លែលើទឹក ឬហៃត្រូផូនិក មានដូចជាសាលាដ និងស្ពៃស្លឹក ហើយគាត់បានបញ្ជាក់បន្ថែមទៀតថា ការដាំបន្លែលើទឹកនេះ មានភាពងាយស្រួលដំា ជាងលើដី ហើយចំណាយពេលតិចក្នុងការប្រមូលផល ពោលគឺចំណាយពេល ៣៥ថ្ងៃ ទៅ ៤៥ថ្ងៃប៉ុណ្ណោះ និង ជួយកាត់បន្ថយកម្លាំងពលកម្ម ងាយស្រួលគ្រប់គ្រង លើពពួកសត្វល្អិត គាត់នឹងព្យាយាមដាំអោយបានពេញរោងសំណាញ់ របស់គាត់ ៣០០ម៉ែត្រការរ៉េ។

ចំនួនអ្នកចូលទស្សនា
Flag Counter