មាតិកា
ចុះអន្តរាគមន៏ទប់ស្កាត់ជម្ងឺឆ្លងសត្វ នៅភូមិតាំងគ្រង ឃុំក្រាំងល្វាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៦ សីហា ២០២១
160

ថ្ងៃពុធ ២រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រី សហការជាមួយ ពេទ្យសត្វភូមិ ស្រុកនិងមេភូមិ បានចុះអន្តរាគមន៏ទប់ស្កាត់ជម្ងឺឆ្លងសត្វ នៅភូមិតាំងគ្រង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ កាត់បន្ថយការឆ្លងរាលដាល និងអោយម្ចាស់សត្វយល់ដឹងក្នុងថែទាំ ការព្យាបាល តាមរយៈប្រជុំផ្សព្វផ្សាយ និងការអនុវត្តន៏បង្ហាញ។ ជាលទ្ធផល៖ កសិករចូលរួម ២៥នាក់ ស្រី០៥នាក់ ក្នុងនោះ១០គ្រួសារដែលមានគោសរុប៨២ក្បាលក្នុងនោះសត្វឈឺ ៥៧ក្បាល ។ បានណែនាំអោយម្ចាស់សត្វអោយយកចិត្តទុកដាក់ ថែទាំសត្វ និងធ្វើការផ្សព្វផ្សាយពីវិធានការការពារ និងការព្យាបាលគោ ក្របីនិងបានចែកថ្នាំព្យាបាល សឺរាង ម្ជុល ថ្នាំលាបដុំពក(ប្លូមែទីឡែន) ដល់កសិករ រួមជាមួយភ្នាក់ងារសុខភាពសត្វភូមិ និងបានបាញ់ថ្នាំសំលាប់មេរោគក្រោលគោ។

ចំនួនអ្នកចូលទស្សនា
Flag Counter