មាតិកា
ចុះអន្តរាគមន៏ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺ ដុំពកលើស្បែក និងផ្សព្វផ្សាយណែនាំវិធានការពារជម្ងឺ ដុំពកលើស្បែកលើសត្វគោនៅឃុំស្វាយរំពារថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៧ សីហា ២០២១
225

ថ្ងៃព្រហស្បតិ៍  ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ លោកស្រី ម៉ក់ សុខឌី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ដោយមានការចូលរួមពីលោក ពុំ សុផល អភិបាលរងស្រុកកំពង់លែង បានសហការជាមួយការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុក អាជ្ញាធរមេឃុំ មេភូមិ ពេទ្យសត្វភូមិ ចុះអន្តរាគមន៏ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺ ដុំពកលើស្បែក និងផ្សព្វផ្សាយណែនាំវិធានការពារជម្ងឺ ដុំពកលើស្បែកលើសត្វគោ នៅភូមិក្នុង ភូមិល្វា ភូមិតាឡាត់ និងភូមិជេីងគ្រួស ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ដើម្បីកាត់បន្ថយការឆ្លងរាលដាល និងស្លាប់ដោយសារជម្ងឺដុំពក តាមរយៈចុះអន្តរាគមន៏ ផ្សព្វផ្សាយ ការព្យាបាលបង្ហាញ និងជីវសុវត្តិភាពនៅតាមក្រោលគោ ហើយជាលទ្ធផល÷ កសិករចូលរួម៤១នាក់(ស្រី២៥នាក់) និងមានសត្វគោ៣០៥ក្បាល ក្នុងនោះឈឺ១២៦ក្បាលកំពុងព្យាបាល និងបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងចិញ្ចឹមសត្វ។

ចំនួនអ្នកចូលទស្សនា
Flag Counter