មាតិកា
ចុះពិនិត្យសកម្មភាពការងារបង្កបង្កើនផលដំណាំស្រូវបង្កេីនរដូវ នៅក្នុងស្រុកបរិបូរណ៍ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៧ សីហា ២០២១
205

ថ្ងៃព្រហស្បតិ៍  ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ការិយាល័យផែនការ គណនេយ្យ និងការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានសហការជាមួយលោក យ៉ែម អឿ ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកបរិបូរណ៍ បានចុះពិនិត្យសកម្មភាពការងារបង្កបង្កើនផលដំណាំស្រូវបង្កេីនរដូវ នៅក្នុងស្រុកបរិបូរណ៍ ក្រោយពីការប្រមូលផលស្រូវស្រាលដេីមរដូវ កសិករបានចាប់ផ្តេីមធ្វេីការព្រោះស្រូវស្រាលបង្កេីនរដូវបានចំនួន ៨៣៦ហិកតា ក្នុងនោះមាន៖ +ឃុំអញ្ចាញរូង ៣៥ហិកតា​+ឃុំចក ៣៧ហិកតា +ឃុំខនរ៉ង ២៦០ហិកតា +ឃុំមេលំ ៣៥០ហិកតា +ឃុំផ្សារ ៤០ហិកតា +ឃុំពេជ្រចង្វា ៤៤ហិកតា +ឃុំពពេល ៤០ហិកតា និង+ឃុំពន្លៃ ៣០ហិកតា ហើយស្ថានភាពដំណាំស្រូវស្ថិតក្នុងដំណាក់កាលសំណាប  មានការដុះលូតលាស់ល្អ  គ្មានការបំផ្លាញពីសត្វល្អិតចង្រៃនិងជម្ងឺ ស្រែមានទឹកគ្រប់គ្រាន់។

ចំនួនអ្នកចូលទស្សនា
Flag Counter