ថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២១ លោកស្រី ម៉ក់ សុខឌី អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានដឹកនាំមន្ត្រី សហការជាមួយពេទ្យសត្វស្រុក ភូមិ និងមេភូមិ បានចុះអន្តរាគមន៍ជម្ងឺឆ្លង និងផ្សព្វផ្សាយជម្ងឺដុំពកក្រោមស្បែក នៅភូមិកងមាស និងភូមិអន្លង់ភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង ÷ ដើម្បីកាត់បន្ថយការឆ្លងរាលដាល និងស្លាប់ដោយសារជម្ងឺដុំពកគោក្របី។ ជាលទ្ធផល÷ មានកសិករចូលរួមសរុប ៣២នាក់(ស្រី១៨នាក់) មានសត្វគោសរុប ១៣៣ក្បាល ឈឺសរុប១០១ក្បាល កំពុងព្យាបាល ១០១ក្បាល និងបានបាញ់ថ្នាំសម្លាប់មេរោគតាមក្រោល ចែកថ្នាំផ្លឹមេទីឡែនជូនកសិករម្ចាស់សត្វ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម