ថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២១ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង(ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ និងសង្កាត់រដ្ឋបាលជលផលជលគីរី) បានសហការជាមួយសហគមន៍នេសាទ៥ភូមិះ_ព្រែកឆ្តោរ ភូមិថ្មី ទន្លេក្រៅ កៀនតាម៉ា និងអន្លង់មេត្រីសែនជ័យ កម្លាំងសរុប៣៦នាក់ មធ្យោបាយកាណូត+ទូកស្មាច់៧គ្រឿង បានចុះបង្រ្កាបបទល្មេីសនេសាទ នៅចំណុចបឹងសន្ទុះ ទំនប់តាវ៉ាន់ តម្រាំក្របីនិងចុងព្រែកព្រះចន្ទ័ ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង យើងបានឯកភាពគ្នារុះរេីបំផ្លាញចោលរបាំងស្បៃមុងចំនួន៥៧កន្លែង ប្រវែង២៤០០ម លូចំនួន៥៧គ្រឿង បង្គោល ១ ៦០០ដើម និង ចាក់លែងកូនត្រីចម្រុះក្នុងដែននេសាទវិញចំនួន ៣០០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម