មាតិកា
ពិធីចុះកិច្ចសន្យាផលិតកម្មបន្លែសរីរាង្គ រវាងសហគមន៍កសិកម្មជាមួយក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ(KOC) និងផ្សារស្នាដៃម៉ែថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១
ចេញ​ផ្សាយ ១១ កញ្ញា ២០២១
292

ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមជាអធិបតីក្នុង ពិធីចុះកិច្ចសន្យាផលិតកម្មបន្លែសរីរាង្គ រវាងសហគមន៍កសិកម្មជាមួយក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ និងផ្សារស្នាដៃម៉ែ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីលោក គង់ ភាជ ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម តាមប្រព័ន្ធអនឡាញ(Video Zoom), ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង, ការិយាល័យជំនាញចំនួន៧ការិយាល័ចំណុះមន្ទីរ, ក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ, ផ្សារស្នាដៃម៉ែ, អង្គការដៃគូអភិវឌ្ឍន៍(DCA, EU និង FNN) និងសហគមន៍កសិម្ម សរុបចំនួន ២៩នាក់ ដែលឧបត្ថម្ភគាំទ្រដោយ បណ្តាញសមាគមកសិករ និងធម្មជាតិ(FNN) និងក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ(KOC) ហើយសហគមន៍កសិកម្មចំនួន៣ បានចុះកិច្ចសន្យាផលិតកម្មបន្លែសរីរាង្គ ក្នុងនោះដែរមានសហគមន៍កសិកម្ម ក្រាំងលាវសាមគ្គី បានចុះកិច្ចសន្យាជាមួយផ្សារស្នាដៃម៉ែ ហើយសហគមន៍កសិកម្ម ឃុំក្រាំងល្វា និងសហគមន៍ធ្លកវៀនមានជយ័ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនសហករណ៏ខ្មែរសរាង្គ(KOC) ក្នុងគោលបំណង៖ ចង់ឲ្យសហគមន៍កសិកម្ម អាចទទួលបាននូវកិច្ចសន្យាជាក់លាក់ ធ្វើការផលិតលក់ឲ្យមានតំលៃថេរ និងបង្ហាញដល់សហគមន៍កសិកម្មផ្សេងទៀត លក់ ផលិតផលរបស់ខ្លួនតាមរយៈការចុះកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុនឯកជនផ្សេងទៀតៗដូចថ្ងៃនេះដែរ។ ជាលទ្ធផលសម្រេចបាន៖ -បានចុះហត្ថលេខាកិច្ចសន្យាកសិកម្មរួចរាល់ជាស្ថាពរ  ខ្លឹមសារក្នុងកិច្ចសន្យាមានដូចខាងក្រោម៖ ដោយក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរនឹងត្រៀមទ្បានដឹកបន្លែដែលបំពាក់ប្រព័ន្ធត្រជាក់សម្រាប់ផលិតផលរបស់សហគមន៍កសិកម្ម និងសមាគមបណ្តាញកសិករ និងធម្មជាតិ(FNN) មានកន្លែងប្រមូលផ្តុំ និងត្រៀមកែរលំអ កន្លែង ប្រមូលផ្តុំផលិតផលកសិកម្មដែលផ្តល់ភាពងាយស្រួល ដល់សហគមន៍កសិកម្មនិងដៃគូចុះកិច្ចសន្យាឲ្យមានដំណើរការល្អនៅពេលខាងមុខជាពិសេសដៃគូពាក់ព័ន្ធផ្សេងទៀត៕

ចំនួនអ្នកចូលទស្សនា
Flag Counter