មាតិកា
ចុះត្រួតពិនិត្យស្ថានភាពជម្ងឺឆ្លងសត្វគោ នៅភូមិស្រែតាជៃថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១
ចេញ​ផ្សាយ ១១ កញ្ញា ២០២១
203

ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រី សហការជាមួយ ផ្នែកពេទ្យសត្វស្រុក .ភូមិ និងអាជ្ងាធ័រមូលដ្ឋាន ចុះត្រួតពិនិត្យស្ថានភាពជម្ងឺឆ្លងសត្វគោ នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ទប់ស្កាត់ការឆ្លងរាលដាល និងស្លាប់ដោយសារជម្ងឺដុំពក។ ជាលទ្ធផល៖ កសិករមានសត្វគោឈឺចំនួន១៧ គ្រួសារ ដែលមានសត្វគោសរុបចំនួន៦៣ក្បាល និងមានសត្វឈឺ៣២ក្បាល(កូនគោ៦ក្បាល) និងកំពុងព្យាបាល២៨ក្បាលនិងស្លាប់៤ក្បាល(កូនគោ) និងបានណែនាំម្ចាស់សត្វអោយកចិត្តទុកដាក់ថែទាំសត្វនិងធ្វើការផ្សព្វផ្សាយពីវិធានការការពារ ការព្យាបាល និងផ្តល់ថ្នាំផ្លឺមេទីឡែនដល់កសិករចំនួន៦៥គ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter