មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១
ចេញ​ផ្សាយ ១១ កញ្ញា ២០២១
178

ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ប់ សាម៉ុន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានដឹកនាំមន្ត្រី សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង ដោយប្រើប្រាស់មធ្យោបាយបាឡាចំនួន ៥ គ្រឿងកំលាំងចូលរួមចំនួន ១៨នាក់ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រ ឃុំពោធិ និង ឃុំច្រណូក ត្រង់ចំណុចចាប់ពីប្រយ៉ាបដល់បឹងបាយឆៅ ពេលនោះក្រុមការងារបានឯកភាពគ្នាចុះរុះរេីរបាំងស្បៃមុង វត្ថុតាងបំផ្លាញ់ចោលនូវនឹងកន្លែង លទ្ធផលសម្រេចបានរួមមាន៖ របាំងស្បៃមុងចំនួន ៤៣ កន្លែង ប្រវែង ២១៥០ម៉ែត្រ បង្គោលចំនួន ១ ៥០០ដេីម លបលូ ៤៣មាត់ និងចាក់លែងកូនត្រីចម្រុះចំនួន ១៥០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter