ថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមជាអធិបតីក្នុង ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងសារទឹក វ៉ាក់សាំងអុតក្តាម និងវ៉ាក់សាំងដុំពកស្បែកគោ-ក្របី នៅភូមិត្រពាំងតាសុក ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលរៀបចំដោយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីមន្ទីរជុំវិញខេត្ត និង ថ្នាក់ដឹកនាំការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត មន្រ្តីជំនាញ ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរឃុំ មេភូមិ ក្នុងគោលបំណង៖ ផ្សព្វផ្សាយពីផល ប្រយោជន៏ចាក់វ៉ាក់សាំងការពារជម្ងឺឆ្លងគោក្របី ដែលពិសេសថ្ងៃនេះ ជម្ងឺដុំពកស្បែកគោ-ក្របី និងសំណេះសំណាលជាមួយកសិករចិញ្ចឹមគោក្របី -ជាលទ្ធផល៖ លោកជំទាវសំណេះសំណាល និងបានផ្តល់ថ្នាំព្យាបាលដល់ពេទ្យពេទ្យសត្វស្រុក, ភូមិ និងបានផ្តល់ជូនថ្នាំផ្លូមេទីឡែន, លិខិតប័ណ្ណ និង ចាក់វ៉ាក់សាំងដុំពកស្បែក ជានិមិត្តរូប និងបានធ្វើជីវសុវត្ថិភាព តាមក្រោលគោ ក្របីចំនួន៥ក្រោល ហើយចាក់វ៉ាក់សាំងដុំពកក្រោមស្បែកចំនួនចំនួន ២០០ក្បាល(គោ)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម