ថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ឹង ជឺប៉ោ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានដឹកនាំមន្ត្រី សហការណ៍ជាមួយហគមន៍នេសាទ ដោយប្រើប្រាស់កំលាំងសរុប ២៣នាក់ និងមធ្យោបាយកាណូតស្មាច់ ០៥គ្រឿង បានចុះបង្ក្រាបបទល្មេីសនេសាទស្បៃមុងនៅចំណុចស្តីដកគងតូច ចន្លោះបង្គោលអភិរក្សទី៨-៩, ភូមិឯលិច នៅចំណុច ទូលតាអុងសៅ និង ផ្លូវដំរី។ យេីងបានឯកភាពគ្នាចុះរុសរេីរបាំងស្បៃមុងវត្ថុតាងបំផ្លាញចោលនូវ នឹងកន្លែង លទ្ធផលខាងក្រោម៖ របាំងស្បៃមុងចំនួន ៤៤កន្លែង ប្រវែង ២ ១០០ម៉ែត្រ លូ ៤៦គ្រឿង បង្គោល ៩០០ដេីម និងចាក់លែងកូនត្រីចម្រុះក្នុងដែននេសាទវិញប្រមាណ ៤០០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម