ថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះបង្ក្រាបបទល្មើសនេសាទនៅចំនុចនគរទ្វិប និងបឹងបករាម ក្រោមការដឹកនាំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់កម្លាំងសរុប ២៤នាក់ និងមធ្យោបាយកាណូត+ទូកស្មាច់ ៥គ្រឿង និងប្រមូលវត្ថុតាងបានដូចជា៖ -របាំងស្បៃមុង៣៥កន្លែងប្រវែង ១៨០០ម លូ៣៥គ្រឿង -របាំងសាច់អួន ៤កន្លែងប្រវែង៣០០ម លបលូ ៨គ្រឿង បង្គោល ៩៥០ដេីម និងចាក់លែងកូនត្រីចម្រុះប្រមាណ ៣៥០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម