ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានចុះអមដំណើរ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ព្រមទាំងគណៈប្រតិភូអមដំណើរ បានចុះពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅព្រំប្រទល់បីខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ដោយមានការចូលរួមពីសហគមន៍នេសាទកម្លាំងសរុប ៦៨នាក់មធ្យោបាយកាណូតទូកស្មាច់ ១២គ្រឿង ហើយជាលទ្ធផលបានប្រមូលវត្ថុតាងរួមមាន៖ រុះរើរបាំងស្បៃមុងចំនួន ៣៥កន្លែង ប្រវែង ២ ៦០០ម៉ែត្រ លូស្បៃមុង ៣៥គ្រឿង បង្គោល ៥០០ដើម និងលែងកូនត្រីចម្រុះទៅក្នុងធម្មជាតិវិញប្រមាណ ៣០០គីឡូក្រាម ។ ក្នុងនោះដែរ ឯកឧត្ដម រដ្ឋលេខាធិកា ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានឆ្លៀតឱកាសចុះជួបសំណេះសំណាល ជាមួយកម្លាំង យាមកន្លែងអភិរក្សជលផលបឹងប្រា ក្នុងខេត្តកំពង់ឆ្នាំង និងបានយកអំណោយមួយចំនួនទៅចែកជូនផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម