មាតិកា
ចុះសំណ:សំណាល និងត្រួតពិនិត្យមើលការចិញ្ចឹមមាន់របស់កសិករក្នុងគំរោងសន្តិសុខស្បៀងនៅស្រុករលាប្អៀរថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១
ចេញ​ផ្សាយ ២១ កញ្ញា ២០២១
183

ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងសហការី បានចុះអមដំណើរឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះសំណ:សំណាល និងត្រួតពិនិត្យមើលការចិញ្ចឹមមាន់របស់កសិករក្នុងគំរោងសន្តិសុខស្បៀងបានចំនួន ៤គ្រួសារ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ត្រួតពិនិត្យវឌ្ឍន:ភាពក្នុងការអនុវត្តន៏ចិញ្ចឹមមាន់បង្ហាញ និងការផ្តល់អនុសាសន៏ ជាលទ្ធផល៖បានចុះជួមកសិករបង្ហាញថ្មី ៣គ្រួសារ និងកសិករបង្ហាញចាស់ ១គ្រួសារ ដោយក្នុងនោះកសិករបង្ហាញថ្មីឈ្មោះ គាំ ស៊ីនួន, ឈ្មោះ គឹម ស៊ីណាត នៅភូមិប៉ធ្នង់កំបុត ,កសិករឈ្មោះ អ៊ុក សុភាព នៅភូមិស្វាយចេក ឃុំស្វាយជ្រុំ និងកសិករបង្ហាញចាស់ឈ្មោះ អៀង ស៊ីយឿន នៅភូមិផ្លូវគោ ឃុំគោកបន្ទាយ ហើយឯកឧត្តមបានផ្តល់យោបល់មកក្រុមការងារត្រូវនាំកសិករ៣បង្ហាញថ្មីមកទស្សន:កិច្ចសិក្សានៅកន្លែងកសិករបង្ហាញចាស់ ( កសិករឈ្មោះ អៀង សុីយឿន) ដើម្បីទទួលបានបទពិសោធន៏ថ្មីៗបន្តែមទៀត ។

ចំនួនអ្នកចូលទស្សនា
Flag Counter