មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៣ កញ្ញា ២០២១
142

ថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះប្រតិបត្តិការបង្ក្រាបបទល្មេីសជលផនៅចំណុចសេះលស្លាច់ ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ និងចំណុចក្រោយភូមិបែកចាន និងភូមិខ្លាក្រហឹម ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ដោយប្រើប្រាស់កម្លាំងសរុប ១០នាក់ និងមធ្យោបាយបាឡាស្មាច់ចំនួន ០២គ្រឿង ដោយប្រមូលវត្ថុតាងបានរួមមាន៖ របាំងស្បៃមុងចំនួន ១១កន្លែងប្រវែង ៤៤០ម៉ែត្រ លូស្បៃមុង ១១មាត់ របាំងសាច់អួនចំនួន០៦កន្លែង ប្រវែង ៦០០ម៉ែត្រ បង្គោល ៤២០ដេីម លូសាច់អួនចំនួន ១២មាត់ និងចាក់លែងត្រីចំរុះក្នុងដែននេសាទវិញចំនួន ៥០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter