មាតិកា
ពិធីប្រគល់ថវិកាជូនគ្រួសារសព ចំនួន០២សពដែលជាអតីតមន្ត្រីរាជការរបស់មន្ទីរកសិកម្មថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៣ កញ្ញា ២០២១
116

កាលពីថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម​រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងជាប្រធានសាខា(ស.ប.ក)ប្រចាំខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រី្តក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ (នៅអាគាររដ្ឋបាលមន្ទីរ) បានប្រគល់ថវិកាជូនគ្រួសារសព ចំនួន០២សពគឺ១-សពកញ្ញា កើត សាវ៉ាង ប្រធានការិយាល័យកសិកម្មស្រុករលាប្អៀរ ចំនួន ៦ លានរៀល និង២-សពអ្នកស្រី អ៊ុយ សារុំ ត្រូវជាភរិយាលោក សុខ ស៊ុន មន្រី្តចូលនិវត្តន៏អតីតការិយាល័យកសិកម្មស្រុកបរិបូណ៏ចំនួន ៣ លានរៀល សរុបថវិកាចំនួន ៩ លានរៀល  ដើម្បីជូនគ្រួសារសពប្រើប្រាស់និងធើ្វបុណ្យទាន ៕

ចំនួនអ្នកចូលទស្សនា
Flag Counter