មាតិកា
ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងសារទឹក អុតក្តាម និងជម្ងឺដុំពកស្បែកគោក្របី នៅភូមិតាំងត្រពាំង ឃុំពេជ្រចង្វារថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៣ កញ្ញា ២០២១
206

ថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក ដោក ប៊ុនថុន ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំពេជ្រចង្វារតំណាងអោយឯកឧត្តម កុល ប៊ុនលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំពេជ្រចង្វារ និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងសារទឹក អុតក្តាម និងជម្ងឺដុំពកស្បែកគោក្របី នៅភូមិតាំងត្រពាំង ឃុំពេជ្រចង្វារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដែលរៀបចំដោយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក/លោកស្រីប្រធានការិយាល័យ អាជ្ញាធរស្រុក ឃុំ ភូមិ ពេទ្យសត្វស្រុក ពេទ្យសត្វភូមិ និងមន្រ្តីជំនាញចុះចាក់ ក្នុងគោលបំណង៖ ផ្សព្វផ្សាយពីជម្ងឺឆ្លងសត្វពិសេសជម្ងឺដុំពកស្បែកគោក្របី, ចាក់វ៉ាក់សាំងការពារជម្ងឺ និងសំណេះសំណាលប្រជាពលរដ្ឋ ហើយជាលទ្ធផល៖ ចាក់វ៉ាក់សាំង គោ ៣០០ក្បាល ចែកថ្នាំម៉្លូមេទីឡែនដល់កសិករចិញ្ចឹមគោបាន ១៤៥គ្រួសារ ចែកថ្នាំព្យាបាល និងបរិក្ខារបសុពេទ្យដល់ពេទ្យសត្វស្រុកបរិបូណ៍ចំនួន ២នាក់ និងពេទ្យសត្វភូមិ ចំនួន៥នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter