មាតិកា
ពិធីបើកវគ្គតម្រង់ទិសស្តីពី ការវាយតម្លៃបណ្តុំអាជីវកម្ម ដល់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ(CEW)ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១
ចេញ​ផ្សាយ ៣០ កញ្ញា ២០២១
223

ថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមជាអធិបតីក្នុង ពិធីបើកវគ្គតម្រង់ទិសស្តីពី ការវាយតម្លៃបណ្តុំអាជីវកម្ម ដល់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ(CEW) នៅសាលប្រជុំមន្ទីរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលមានការសម្របសម្រួលដោយលោក មៀច​ ភារិទ្ធ មន្ត្រីត្រួតពិនិត្យតាមដាន និងវាយតម្លៃកម្មវិធីASPIRE និងអ្នកស្រី កែវ ចរិយា ទីប្រឹក្សាគ្រប់គ្រង ហើយមានការចូលរួមពីមន្ត្រីកសិកម្មថ្នាក់(ខេត្ត-ស្រុក) និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ(CEW) សរុបចំនួន ២៧នាក់ ក្នុងគោលបំណង៖ ណែនាំអំពីនិតិវិធីនៃការវាយតម្លៃសមត្ថភាពបណ្តុំអាជីវកម្ម ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) និងពិភាក្សាផែនការសកម្មភាព ដែលត្រូវអនុវត្តបន្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter