មាតិកា
ចុះពិនិត្យលក្ខខណ្ឌស្រែផលិតកម្មពូជស្រូវសែនក្រអូប ថ្នាក់វិញ្ញាបនបត្រ(ប្រវត្តិដាំដុះ, ទំហំស្រែ, ប្លង់កូនស្រែ, បោះបង្គោលកូដស្រែ) សម្រាប់រដូវប្រាំងឆ្នាំ២០២១-២០២២ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
ចេញ​ផ្សាយ ០១ តុលា ២០២១
166

ថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះពិនិត្យលក្ខខណ្ឌស្រែផលិតកម្មពូជស្រូវសែនក្រអូប ថ្នាក់វិញ្ញាបនបត្រ(ប្រវត្តិដាំដុះ, ទំហំស្រែ, ប្លង់កូនស្រែ, បោះបង្គោលកូដស្រែ) សម្រាប់រដូវប្រាំងឆ្នាំ២០២១-២០២២ ដែលគាំទ្រដោយគម្រោងRSPP នៅឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីមន្រ្តីក្សេត្រសាស្ត្រចំនួន៣រូប និងសហគមន៍កសិកម្មខេមសុីដពេជចង្វារចំនួន១រូប ក្នុងគោលបំណង៖ -ចុះស្រង់ប្រវត្តិពូជស្រូវដាំដុះនៅក្នុងស្រែផលិតកម្មទំហំស្រែ និងប្លង់កូនស្រែត្រឹមត្រូវតាមកិច្ចសន្យារវាងសហគមន៍ និងកសិករផលិត ជាលទ្ធផល៖ ស្រែផលិតកម្មចំនួន១០ បានបោះបង្គោលកូដស្រែរួចរាល់ និង-ផ្ទៃដីផលិតកម្មសរុបចំនួន ៨,២២ហិកតា ក្នុងនោះបានដាំដុះរួចរាល់ចំនួន ៧,៧២ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter