មាតិកា
វគ្គបណ្ដុះបណ្ដាល ស្ដីពីបច្ចេកទេសចញ្ចឹមមាន់ ដល់កសិករ នៅភូមិបុស្សមាសថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
ចេញ​ផ្សាយ ០១ តុលា ២០២១
209

ថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្ត្រី បានចូលរួមសម្របសម្រួលវគ្គបណ្ដុះបណ្ដាល ស្ដីពីបច្ចេកទេសចញ្ចឹមមាន់ ដល់កសិករ នៅភូមិបុស្សមាស ឃុំពពេល  ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ក្នុងគោលបំណង៖ ផ្តល់បច្ចេកទេសការចិញ្ចឹមមាន់ជូនកសិករ ជាលទ្ធផល៖ កសិករចូលរួមចំនួន ៤០នាក់ ស្រីចំនួន២៨នាក់ ហើយកសិករមានការយល់ដឹងបន្ថែមទៀតទៅលើបច្ចេកទេសចិញ្ចឹមមាន់។

ចំនួនអ្នកចូលទស្សនា
Flag Counter