មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
ចេញ​ផ្សាយ ០១ តុលា ២០២១
155

ថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការរជាមួយ អាជ្ញាធរដែនដី សហគមន៍នេសាទអន្លង់មេត្រីសែនជ័យសហគមន៍នេសាទប្រើប្រាស់កម្លាំងសរុប ១៩នាក់ មធ្យោបាយ ០៦គ្រឿង បានចុះ ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅចំណុចព្រែកព្រះច័ន្ទ ភូមិកោះធំ និងក្រាយភូមិ ព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង និងចំណុចនគរទ្វីប ភូមិជើងគ្រោះ ចំណុចបាយឡៅ ភូមិសំរោងសែន ឃុំ សំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយប្រមូលវត្តុតាងបានរួមមាន៖ -របាំស្បៃមុងចំនួន ២៧កន្លែង ប្រវែង ៧៥០ម៉ែត្រ លូស្បៃមុងចំនួន២៧គ្រឿងបង្គោលចំនួន ៥០០ដេីម និងចាក់លែងត្រីចម្រុះក្នុងដែននេសាទវិញចំនួន ២៥០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter