ថ្ងៃព្រហស្បតិ៍ ០៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី ចុះត្រួតពិនិត្យទីកន្លែងចិញ្ចឹមជ្រូករបស់កសិករឈ្មោះ ឈឺន ខន រស់នៅភូមិស្រែតាជៃលិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្នុងគោលបំណង៖ ត្រួតពិនិត្យការចិញ្ចឹមជ្រូកនិងសាកសួរពីបញ្ហាប្រឈមដែលគាត់ជួបប្រទះទៅលើតម្លៃជ្រូករស់នាពេលបច្ចុប្បន្ន។ ជាលទ្ធផល៖ កសិករ ឈឺន ខន ជាជនពិការគាត់ចិញ្ចឹមជ្រូកសរុបចំនួន ៤១ក្បាលហើយជ្រូកដែលត្រូវលក់ចេញមានចំនួន ២៤ក្បាល។ ឆ្នាំមុនៗមានតម្លៃខ្ពស់ពី១២ ០០០រៀល ទៅ ១៣ ០០០រៀលក្នុង១គីឡូក្រាម តែបច្ចុប្បន្ន តម្លៃ១គីឡូក្រាមត្រឹមតែ ៨ ០០០រៀល - ៨ ៥០០រៀល តែប៉ុណ្ណោះដែលធ្វើអោយគាត់លក់ចេញមិនកើតខាតច្រើន។ ក្នុងនោះដែរលោកប្រធានមន្ទីរបានរកដំណោះស្រាយជូនគាត់ដោយជួយរកឈ្មួញមកទិញជ្រូករស់ក្នុងតម្លៃ១គីឡូក្រាម១០០០០រៀល។ គាត់យល់ព្រមតាមការសម្របសម្រួលរបស់លោកប្រធាន និងអគុណចំពោះការយកចិត្តទុកដាក់សម្របសម្រួលរបស់កសិករ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម