មាតិកា
បង្ក្រាបបទល្មើសនេសាទនៅស្រុកជលគីរី និងស្រុកកំពង់លែងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១
ចេញ​ផ្សាយ ១៤ តុលា ២០២១
278

ថ្ងៃព្រហស្បតិ៍ ០៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានដឹកនាំមន្ត្រី សហការជាមួយសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ, សហគមន៍នេសាទភូមិថ្មី, សហគមន៍នេសាទភូមិព្រែកឆ្ដោរ និងគណះបញ្ជាការឯកភាពស្រុកកំពង់លែង ដោយប្រើប្រាស់កម្លាំងសរុប ៣៩នាក់ មធ្យោបាយបាឡាស្មាច់ ១០ គ្រឿង  ចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចព្រែកព្រះច័ន្ទ, ចំណុចកបឹងក្រាយ,ទំនប់ចិន ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង និងភូមិឯលិច(ចំណុចបឹងកប់ស្រូវ) ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយប្រមូលវត្តុតាងនឹងកន្លែង រួមមាន៖ -របាំស្បៃមុង ១៨កន្លែង  ប្រវែង ៤០០ម៉ែត្រ លូសាច់អួន ចំនួន ១៨គ្រឿង -របាំសាច់អួន ១០កន្លែង ប្រវែង ១ ៣៥០ ម៉ែត្រ លូសាច់អួនចំនួន ១៩មាត់ បង្គោលចំនួន ៩៥០ដេីម និងចាក់លែងត្រីចម្រុះក្នុងដែននេសាទវិញចំនួន ១៣០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter