មាតិកា
កិច្ចប្រជុំត្រួតពិនិត្យ បូកសរុបលទ្ឋផល វាយតម្លៃណ្តុំអាជីវកម្មឆ្នាំ២០១៨-២០២០ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
ចេញ​ផ្សាយ ២០ តុលា ២០២១
150

ថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ បូកសរុបលទ្ឋផល វាយតម្លៃណ្តុំអាជីវកម្មឆ្នាំ២០១៨-២០២០ នៅសាលប្រជុំមន្ទីរ តាមរយះប្រព័ន្ធអនឡាយ( Zoom Meeting) ដោយមានការចូលរួមពីមន្ត្រីអនុវត្តកម្មវិធីថ្នាក់ខេត្ត ការិយាល័យកសិកម្មស្រុកគោលដៅ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ និងទីប្រឹក្សាកម្មវិធីប្រចាំខេត្ត  សរុបចំនួន ៥៩នាក់ ស្រី ២១នាក់ ក្នុងគោលបំណង ស្វែងយល់ពីវឌ្ឍនភាពនិង និរន្តរភាពនៃ ការផលិតនិងការស្វែងរកទីផ្សារកសិផលរបស់បណ្តុំអាជីវកម្មទាំង ៩០បណ្តុំដែលបានរៀបចំបង្កើត និងគាំទ្រ ដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងប្រែប្រួលអាកាសធាតុ(ASPIRE) និងរកមធ្យោបាយគាំទ្របន្ថែមដល់បណ្តុំអាជីវកម្មណាដែលនៅមានបញ្ហា ដើម្បីឱ្យអាចបន្តដំណើរការផលិតនិង លក់កសិផលទទួលបានផលចំណេញ និងមាននិរន្តរភាពដោយខ្លួនឯងបាន។ ជាលទ្ឋផល៖ ចំនួនបណ្តុំអាជីវកម្ម ដែលត្រូវវាយតម្លៃ (២០១៨-២០២០ ) មានចំនួន ៩០បណ្តុំ ក្នុងនោះ មានសមាជិកកំពុងអនុវត្តតិចជាងឬស្មើ២៥%មានចំនួន ៨បណ្តុំ (បន្លែ៣ មាន់៥)គឺចំណាត់ថា្នក់ខ្លាំង០ ហើយក្រៅពីបណ្តុំទាំង០៨(បន្លែ៣ មាន់៥)នេះ គឺចំណាត់ថ្នាក់មធ្យម ១៨បណ្តុំ ចំណាត់ថ្នាក់ខ្លាំង ៦៤បណ្តុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter