មាតិកា
ប្រជុំរៀបចំធ្វើផែនការគ្រប់គ្រង និងទប់ស្កាត់ភ្លើងឆេះព្រៃលិចទឹកនៅសាលាស្រុកកំពង់លែងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
ចេញ​ផ្សាយ ២០ តុលា ២០២១
132

ថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក ប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានចូលរួមប្រជុំរៀបចំធ្វើផែនការគ្រប់គ្រង និងទប់ស្កាត់ភ្លើងឆេះព្រៃលិចទឹកនៅសាលាស្រុកកំពង់លែង ដោយមានការដឹកនាំសម្របសម្រួលដោយលោក រ៉ាសុី អនុប្រធាននាយកដ្ឋានអភិរក្យនៃរដ្ឋបាលជលផល ហើយមានការចូលរួមពីអាជ្ញាធរស្រុក ឃុំគោលដៅចំនួន ០៧ឃុំ និងសហគមន៍នេសាទពាក់ព័ន្ធអ្នកចូលរួមចំនួន ២៤នាក់ ស្រី ០២នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter