ថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម បានចុះពិនិត្យស្ថានភាពលូតលាស់របស់ដំណាំស្រូវ ក្នុងផលិតកម្មពូជផ្ការំដួល ថ្នាក់ចុះបញ្ជី និងថ្នាក់វិញ្ញាបនបត្រស្ថិតនៅឃុំតាំងក្រសាំង ស្រុកទឹកផុស និងឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលគាំទ្រដោយគម្រោងជំរុញផលិតកម្មនិងការប្រើប្រាស់ពូជ(RSPP) ក្នុងគោលបំណង ចុះអង្កេតស្ថានភាពលូតលាស់របស់ដំណាំស្រូវ ក្នុងផលិតកម្មពូជផ្ការំដួល ជាលទ្ធផលជាក់ស្តែងពិនិត្យឃើញថា ក្នុងផលិតកម្មពូជស្រូវផ្ការំដួល ថ្នាក់ចុះបញ្ជីG013F01,G013F02 ស្ថិតនៅដំណាក់កាលពន្លូតដេីម,-ស្រូវលូតលាស់ល្អ, -គ្មានជម្ងឺ, -ការគ្រប់គ្រងស្មៅបានល្អ, -ការគ្រប់គ្រងសត្វល្អិតបានល្អ, -មានទឹកគ្រប់គ្រាន់ និង-បានបាច់ជីបំប៉នលើកទី១ ចំនែកផលិតកម្មពូជស្រូវផ្ការំដួលថ្នាក់វិញ្ញាបនបត្រវិញគឺ -G030F01 ស្ថិតនៅដំណាក់កាលដាក់ម៉្សៅ, -G031F01ស្ថិតក្នុងដំណាក់កាលដាក់ទឹកដោះ, -ស្រូវលូតលាស់ល្អ, -គ្មានជម្ងឺ, -ការគ្រប់គ្រងស្មៅបានល្អ, -ការគ្រប់គ្រងសត្វល្អិតបានល្អ, -មានទឹកគ្រប់គ្រាន់, -បានបញ្ចប់នូវការប្រើប្រាស់ជីបំប៉ន ហើយក្រុមការងារបានផ្តល់អនុសាសន៍ត្រូវធ្វើការត្រួតពិនិត្យពូជលាយ និងស្មៅចង្រៃ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម