មាតិកា
ចុះត្រួតពិនិត្យ ទីកន្លែងធ្វើសត្តឃាតដ្ឋានថ្មី ចំនួន ៣កន្លែង នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គមានជ័យថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៣ តុលា ២០២១
284

ថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនិងសហការី ដោយមានការចូលរួមពីអាជីវករដែលមានបំណងវិនិយោគទុនសាងសង់ទីសត្តឃាតដ្ឋាន បានចុះត្រួតពិនិត្យ ទីកន្លែងធ្វើសត្តឃាតដ្ឋានថ្មី ចំនួន ៣កន្លែង នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គមានជ័យ ក្នុងគោលបំណង៖ ត្រួតពិនិត្យ និងវាយតំលៃទីកន្លែងសាងសង់ទីសត្តឃាតដ្ឋាន និងបរិស្ថាន ផលប៉ៈពាល់.បរិយាកាស។ ជាលទ្ធផល៖ -ផ្សារថ្នល់ទទឹង នៅ ភូមិស្នាយ  ឃុំតាជេសស្រុកកំពង់ត្រឡាច  -ផ្សារក្រាំងល្វា នៅភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ -ផ្សារក្រាំងស្រម៉ ភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ហើយសន្និដ្ឋាន និងវាយតម្លៃបឋម ទីកន្លែងទាំង ៣នេះ អាចធ្វើការសាងសង់សត្តឃាតដ្ឋានបាន មិនប៉ៈពាល់ដល់បរិស្ថាន និងនៅឆ្ងាយពីផ្ទះប្រជាពលរដ្ឋ ទីប្រជុំជន និងមានប្រភពទឹកគ្រប់គ្រាន់។

ចំនួនអ្នកចូលទស្សនា
Flag Counter