ថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយសហគមន៍នេសាទភូមិពាមពពេច ប្រើប្រាស់កម្លាំងសរុប ៦នាក់ និងមធ្យោបាយការណូតចំនួន ០២ គ្រឿង បានចុះបង្ក្រាបបទល្មេីសនេសាទ ចំណុចព្រែកតាប៉ាល បឹងគោស្លាប់ និងបឹងត្រីពោ ស្ថិតនៅក្នុងភូមិបត់ត្រង់ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ជាលទ្ធផលក្រុមការងារបានប្រមូលវត្ថុតាងបំផ្លាញ់ចោលនៅនឹងកន្លែងរួមមាន៖ -រុះរើរបាំស្បៃមុង ៨កន្លែង ប្រវែង៤០០ម៉ែត្រ លូសាច់ស្បៃមុង ចំនួន ៨គ្រឿង បង្គោលចំនួន ១៣០ដេីម និងចាក់លែងត្រីចម្រុះក្នុងដែននេសាទវិញចំនួន ៥០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម