មាតិកា
ចុះត្រួតពិនិត្យការផ្តល់ទុនជូនកសិករ នៅភូមិតាំងក្រសាំង ឃុំខ្លុងក្រសាំងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១
ចេញ​ផ្សាយ ០៣ វិច្ឆិកា ២០២១
150

ថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល និងកញ្ញា ម៉ី ចាន់ធូ ប្រធានការិយាល័យផែនការ-គណនេយ្យ និងសហការី បានចុះត្រួតពិនិត្យការផ្តល់ទុនជូនកសិករ នៅភូមិតាំងក្រសាំង ឃុំខ្លុងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីមន្ត្រីកសិកម្មស្រុក ក្រុមប្រឹក្សាឃុំ និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ(CEW) ក្នុងគោលបំណ៖ ផ្ដល់ទុនជូនកសិករបណ្តំចិញ្ចឹមមាន់នៃកម្មវិធីវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) និងសំណះសំណាល ក្នុងការផ្តល់ប្រឹក្សាបច្ចេកទេស។ ជាលទ្ធផល៖  កសិករចូលរួម ៥០នាក់ស្រី ២៩នាក់ ហើយបានទទួលកូនមាន់ ទ្រុង និងចំណី ព្រមទាំងបានទទួលការផ្តល់ប្រឹក្សាបច្ចេកចិញ្ចឹមមាន់។

ចំនួនអ្នកចូលទស្សនា
Flag Counter