ថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អ៊ូ សោភ័ណ្ឌ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានដឹកនាំមន្ត្រី សហការជាមួយសហគមន៏នេសាទកំពង់ព្រះគគីរ និងកម្លាំងប្រជាការពារ ដោយប្រើប្រាស់មធ្យោបាយ កាណូត ៤គ្រឿង និងកម្លាំងសរុប ១៦នាក់ បានប្រតិបត្តិការបង្ក្រាបបទល្មេីសនេសាទ បានប្រទះឃេីញការធ្វេីនេសាទដោយរបាំងស្បៃមុង នៅចំណុចបឹងក្អែកទុំ ភូមិព្រែកស្ពាន ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយបានប្រមូលវត្ថុតាងនូវនឹងកន្លែងរួមមាន៖ -របាំងស្បៃមុងចំនួន ១០កន្លែងប្រវែង ៣៥០ម បង្គោល ១៧៥ដេីម លូស្បៃមុង ១២មាត់ និងចាក់លែងត្រីចម្រុះក្នុងដែននេសាទវិញចំនួន ២០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម