មាតិកា
ទស្សនៈកិច្ចសហគមន៍កសិកម្ម-ធុរកិច្ចក្នុងក្របខ័ណ្ឌគម្រោងពិពិតកម្មកសិកម្មកម្ពុជានៅស្រុករលាប្អៀរថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១
ចេញ​ផ្សាយ ០៩ វិច្ឆិកា ២០២១
163

ថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ប្រាក់ លាងហួ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានចុះអមដំណើរឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទស្សនៈកិច្ចសហគមន៍កសិកម្ម-ធុរកិច្ចក្នុងក្របខ័ណ្ឌគម្រោងពិពិតកម្មកសិកម្មកម្ពុជា នៅសហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម ក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត និងសហគមន៏កសិកម្មក្រាំងលាវសាមគ្គី ក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនៈភាពរបស់គម្រោង ហើយជាលទ្ធផល៖ ឯកឧត្តម បានសំណេះសំណាល និងផ្តល់គំនិតល្អៗ ដើម្បីជម្រុញ និងលើកទឹកចិត្តដល់សមាជិកសហគមន៍បន្តបង្កើន និងពង្រឹងការសាមគ្គីក្នុងការផលិតស្របតាមតម្រូវការទីផ្សារ និងបង្កើនការទំនាក់ទំនងរកប្រភពទុន និងដៃគូវិនិយោគ ។

ចំនួនអ្នកចូលទស្សនា
Flag Counter