មាតិកា
ចុះពិនិត្យទីតាំងស្នើសុំធ្វើវារីវប្បកម្មនៅភូមិក្បាលដំរី និងធ្វើបច្ចុប្បន្នភាពការចិញ្ចឹមត្រីប្រាក្នុងបែក្រុងកំពង់ឆ្នាំងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១
ចេញ​ផ្សាយ ០៩ វិច្ឆិកា ២០២១
166

ថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការជាមួយរដ្ឋបាលជលផល ចុះពិនិត្យទីតាំងស្នើសុំធ្វើវារីវប្បកម្ម នៅចំណុចភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងបានចុះធ្វើបច្ចុប្បន្នភាពការចិញ្ចឹមត្រីប្រាក្នុងបែ ព្រមទាំងផ្តល់បច្ចេកទេសបន្ថែមនៅ ក្រុងកំពង់ឆ្នាំង ជាលទ្ធផលឃើញថា :មានការចិញ្ចឹមត្រីប្រាក្នុងបែនៅភូមិ ចុងកោះ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចំនួន ២៧គ្រួសារ ស្មើនឹង ៣០ បែក្នុងនោះ មានប្រជាពលរដ្ឋខ្មែរ ចំនួន ០២ គ្រួសារ ស្មើនឹង ០២បែ និង វៀតណាម ចំនួន ២៥ គ្រួសារ ស្មើនឹង ២៨បែ។

ចំនួនអ្នកចូលទស្សនា
Flag Counter