មាតិកា
ចុះទស្សនៈកិច្ចសិក្សាលើកសិធុរកិច្ចខ្នាតតូច និងមធ្យមនៅសហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៥ វិច្ឆិកា ២០២១
131

ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានចុះអមដំណើរលោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម និងអង្គភាពគម្រោងពិពិធកម្មកសិកម្មកម្ពុជាថ្នាក់ជាតិ ចុះទស្សនៈកិច្ចសិក្សាលើកសិធុរកិច្ចខ្នាតតូច និងមធ្យម ក្នុងក្របខ័ណ្ឌគម្រោងពិពិតកម្មកសិកម្មកម្ពុជា នៅសហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម ក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនៈភាពរបស់គម្រោង ជាលទ្ធផល:  សំណេះសំណាល និងផ្តល់គំនិតល្អៗ ដើម្បីជម្រុញ និងលើកទឹកចិត្តដល់សមាជិកសហគន៏បន្តបង្កើន និងពង្រឹងការសាមគ្គីក្នុងការផលិតស្របតាមតម្រូវការទីផ្សារ និងបង្កើនការទំនាក់ទំនងរកប្រភពទុន និងដៃគូវិនិយោគ ។

ចំនួនអ្នកចូលទស្សនា
Flag Counter