មាតិកា
ពិធីទិវាបង្ហាញស្តីពីដំណាំស្រូវ នៅភូមិព្រៃព្រាលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៥ វិច្ឆិកា ២០២១
149

ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក តូច ប៉ូច ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងក្រុមការងារ ព្រមទាំងតំណាងនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃអនុគម្រោងប្រព័ន្ធស្រោចស្រពលំហាច នៃគម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងរំដោះទឹកភាគខាងលិចបឹងទន្លេសាប បានចុះធ្វើពិធីទិវាបង្ហាញស្តីពីដំណាំស្រូវ នៅភូមិព្រៃព្រាល ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលមានកសិករចូលរួមសរុប ១២នាក់/ស្រី១០នាក់។ យោងតាមការចុះវាស់ស្ទង់ទិន្នផល របស់ក្រុមការងារ លើរអនុវត្តបង្ហាញរបស់កសិករឈ្មោះឌៀប ភាព ភេទប្រុស ដោយអនុវត្ត លើផ្ទៃដី១ ៦០០ម៉ែត្រការេ ដោយទទួលបានបរិមាណផលចំនួន ៦៤៨គីឡូក្រាម ហើយ-តំលៃលក់ចេញ៩៥០រៀល/គីឡូក្រាម -ចំណូលសរុប​ ៦១៥ ៦០០រៀល -ចំណាយសរុប ២៤៩ ០០០រៀល និង-ចំណេញសរុប:៣៦៦ ៦០០រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter