មាតិកា
ចុះរៀបចំស្រែបង្ហាញការដាំដុះដំណាំស្រូវជាជួរដោយប្រើឧបករណ៍Eli Seeder នៅឃុំដារថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១
ចេញ​ផ្សាយ ០៣ ធ្នូ ២០២១
130

ថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការណ៏ជាមួយកម្មវិធីCAVAC បានចុះរៀបចំស្រែបង្ហាញការដាំដុះដំណាំស្រូវជាជួរដោយប្រើឧបករណ៍Eli  Seeder នៅឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង លើកសិករធ្វើបង្ហាញឈ្មោះ ង៉ុង ចាន់ណេត នៅភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង ការបង្ហាញធ្វើឡើងលើផ្ទៃដី១ហិកតា ដោយប្រើប្រាស់ពូជចំនួន១២០គីឡូក្រាម ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអោយកសិករយល់ដឹងពីការប្រើប្រាស់ពូជ និងអត្ថប្រយោជន៍នៃការប្រើប្រាស់ឧបករណ៍ដាំស្រូវជាជួរ។

ចំនួនអ្នកចូលទស្សនា
Flag Counter