ថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការណ៍ជាមួយសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ,សហគមន៍នេសាទភូមិព្រែកឆ្ដោរ,សហគមន៍នេសាទភូមិថ្មីសហគមន៍នេសាទគៀនតាម៉ា បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចចុងព្រែកយួន ភូមិថ្មី កំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង លទ្ធផលក្រុមការងារបានប្រមូលវត្តុតាងនៅនឹងកន្លែងរួមមាន៖ -របាំងស្បៃមុង១០កន្លែង ប្រវែង ២០០ម៉ែត្រ លូស្បៃមុង១០គ្រឿង បង្គោលចំនួន ១៥០ដេីម និងលែងត្រីចម្រុះក្នុងដែននេសាទវិញចំនួន ១០០គីឡូក្រាម ដោយប្រើប្រាស់កម្លាំងសរុប១៣នាក់ និងមធ្យោបាយបាឡាចំនួន ០៣គ្រឿង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម