មាតិកា
វគ្គបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់ក្រុមការងារបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី(PGM-Wee) នៅខេត្តកំពង់ធំថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១
ចេញ​ផ្សាយ ១០ ធ្នូ ២០២១
150

ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ អ្នកស្រី ឈិន កញ្ញា ប្រធានការិយាល័យរដ្ឋបាលបុគ្គលិក បានចូលរួមជាគ្រូសម្របសម្រួល ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់ក្រុមការងារបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី(PGM-Wee) នៅមន្ទីរកិច្ចការនារីខេត្តកំពង់ធំ ដែលមានសិក្ខាកាមចូលរួម ២៣នាក់ ស្រី១៣នាក់ វគ្គ្គបណ្ដាលនេះមានរយ:ពេល០៣ថ្ងៃ ពីថ្ងៃទី០៧-០៩ខែធ្នូ ឆ្នាំ២០២១ និងគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ក្នុងគោលបំណង៖ -ដើម្បីបង្កើនការយល់ដឹងអំពីវិធីសាស្ត្រក្នុងការបណ្ដុះបណ្ដាលក៍ដូចជាត្រួតពិនិត្យសម្រាប់កសិករគោលដៅ, -ដើម្បីរៀនអំពីវិធីនៃការដាក់បញ្ចូលទស្សនទានយេនឌ័រនៅក្នុងវគ្គបណ្ដុះបណ្ដាល, និងដើម្បីបញ្ជាក់ពីសកម្មភាពបន្ទាប់ដូចជាកិច្ចប្រជុំណែនាំគម្រោងទៅដល់ភូមិគោលដៅ ជាលទ្ធផល៖ មន្ទីរកសិកម្មធ្វើបទបង្ហាញចំនួន០៣ប្រធានបទគឺ -ការចែករំលែកបទពិសោធន៍ទស្សនកិច្ចសិក្សាដំណាំបន្លែផ្ទះសំណាញ់កសិករគំរូ, -ទិដ្ឋភាពទូទៅនៃវគ្គបណ្ដុះបណ្ដាល ក្រុមសន្សំ ឆ្លើយតបនឹងយេនឌ័រ, និងទិដ្ឋភាពទូទៅនៃវគ្គបណ្ដុះបណ្ដាលស្ដីពីការវេចខ្ចប់បន្លែឆ្លើយតបយេនឌ័រ។

ចំនួនអ្នកចូលទស្សនា
Flag Counter