ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមវគ្គបណ្តុះបណ្តុាលពីការចិញ្ចឹមមាន់ស្រែតាមប្រព័ន្ធ Zoom នៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំដោយលោកបណ្ឌិត ទុំ សុធ្ធីរ៉ា នាយកវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ ដែលមាន ៤ខេត្ត (កំពង់ឆ្នាំង កំពត កំពង់ស្ពឹ និងខេត្តតាកែវ ) ដោយឡែកកំពង់ឆ្នាំងមានអ្នកចូលរួម១៥នាក់ ក្នុងគោលបំណង៖ បង្កើនការយល់ដឹងពីបច្ចេកទេសការចិញ្ចឹមមាន់ស្រែ និង ខ្សែច្រវ៉ាក់ផលិតកម្ម ។ ជាលទ្ធផល ៖ ក្រុមការងារវិទ្យាស្ងាន និងអន្តរជាតិបានធ្វើបទបង្ហាញ និងបន្ទាប់មកបែងចែកក្រុមពិភាក្សា លើ៦ចំណុចសំខាន់ ៗ គឺ៖ -ចំណី, -សុខភាព, -ពូជ, -ទីកន្លែង និងទ្រុង, -ទីផ្សារ, និងថវិកា ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម