មាតិកា
ប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីសហគមន៍កសិកម្ម ដល់ថ្នាក់ក្រោមជាតិថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១
ចេញ​ផ្សាយ ១១ ធ្នូ ២០២១
161

​ថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មសហការណ៍ជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីសហគមន៍កសិកម្ម ដល់ថ្នាក់ក្រោមជាតិ  ក្រោមអធិបតីយភាពដោយកញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ដែលមានចូលរួមមាន៖ -នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ៣នាក់ -ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម៖ ៤នាក់ -អភិបាលរង នៃគណះអភិបាលស្រុកបរិបូណ៍ ១នាក់ -ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន៤នាក់ ស្រុកកំពង់លែង, ស្រុករលាប្អៀរ,ស្រុកបរិបូណ៍ និងស្រុកកំពង់ត្រទ្បាច និងមេឃុំ  និងក្រុមប្រឹក្សាឃុំចំនួន១០ឃុំ ក្នុង១ឃុំម្នាក់ ក្នុងនោះមាន ឃុំខុនរ៉ង,ឃុំពពេល,ឃុំកំពង់ហៅ,ឃុំដារ,ឃុំស្វាយរំពារ,ឃុំទឹកហូត, ឃុំអណ្តូងស្នាយ, ឃុំព្រៃមូល, ឃុំប្រស្និប និងឃុំពានី សរុបអ្នកចូលរួមទាំងងអស់ចំនួន ២២នាក់ ក្នុងស្រីចំនួន៦នាក់ ក្នុងគោលបំណង៖ ឲ្យថ្នាក់ក្រោមជាតិអោយបានយល់ច្បាស់ច្បាប់ស្តីពីសហគមន៍កសិកម្មដដើម្បីងាយស្រួលក្នុងការសហការធ្វើការគាំទ្រដល់ការងារអភិវឌ្ឍន៍សហគមន៍កសិកម្មនៅមូលដ្ឋានរបស់ឃុំសង្កាត់និមួយៗ។

ចំនួនអ្នកចូលទស្សនា
Flag Counter