មាតិកា
ប្រជុំស្តីពីការគ្រប់គ្រងផ្សារសហគមន៍កសិកម្ម នៅការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១
ចេញ​ផ្សាយ ២៣ ធ្នូ ២០២១
162

ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មសហការណ៍ជាមួយសមាគមសហករណ៍កម្ពុជា(CAC) បានប្រជុំស្តីពីការគ្រប់គ្រងផ្សារសហគមន៍កសិកម្ម នៅការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ដែលមានអ្នកចូលរួមសរុបចំនួន ១៥នាក់(ស្រី២នាក់) ក្នុងនោះ -សមាគមសហករណ៍កម្ពុជា(CAC):2នាក់ -សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា(CACA) ១នាក់ -ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ២នាក់(ស្រី១) និង-ថ្នាក់ដឹកនាំសហគមន៍ ១០នាក់(ស្រី១នាក់) ក្នុងគោលបំណង៖ -រៀបចំរចនាសម្ព័ន្ធថ្មីសម្រាប់បណ្តាញ -កែសម្រួលបទបញ្ជាផ្ទៃក្នុងរបស់បណ្តាញ -កែសម្រួលកិច្ចសន្យាផ្សារសហគមន៍កសិកម្ម ហើយលទ្ធផលសម្រេចបាន៖ -បានកំណត់  និងអនុម័តមូលមតិគ្នាជាឯកច្ឆ័ន ទៅលេីបទបញ្ជាផ្ទៃក្នុង និងគោលការណ៍ឥណទានរបស់បណ្តាញ -បានកែសម្រួលកិច្ចសន្យារវាងតំណាងផ្សារសហគមន៍កសិកម្ម និងតំណាងសហគមន៍ទាំងបួន និងលើកទិសដៅបន្តសម្រាប់ថ្ងៃទី២៣  ខែធ្នូ  ឆ្នាំ២០២១ ដើម្បីរាប់ជាក់ស្តែង  និងផ្ទេរស្តុកសម្ភារះក្នុងផ្សារសហគមន៍កសិកម្ម ទៅអោយអ្នកទទួលបន្ទុកថ្មី  និង-រៀបចំផែនការផ្សារជាមួយសហគមន៍ទាំងបួន។

ចំនួនអ្នកចូលទស្សនា
Flag Counter