មាតិកា
ចុះពិនិត្យការបាចជីបំប៉នលើកទី២ ដកពូជលាយ ស្មៅហាមឃាត់ ក្នុងផលិតកម្មស្រូវពូជសែនក្រអូប០១ ថ្នាក់ចុះបញ្ជី ដែលមានលេខកូដG033F01នៅភូមិកំពង់អុសថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២
ចេញ​ផ្សាយ ២៨ មករា ២០២២
190

ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម ដោយបានសហការណ៏ជាមួយគម្រោងជំរុញផលិតកម្មនិងការប្រើប្រាស់ពូជ(RSPP) បានចុះពិនិត្យការបាចជីបំប៉នលើកទី២ ដកពូជលាយ ស្មៅហាមឃាត់ ក្នុងផលិតកម្មស្រូវពូជសែនក្រអូប០១ ថ្នាក់ចុះបញ្ជី ដែលមានលេខកូដG033F01នៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី -មន្រ្តីថ្នាក់ជាតិចំនួន ២រូប -មន្រ្តីថ្នាក់ខេត្តចំនួន ៣រូប -សហគមន៍កសិកម្មខេមសុីដពេជចង្វារចំនួន ១រូប -កសិករចំនួន ០១រូប ក្នុងផលិតកម្មស្រូវពូជសែនក្រអូប០១ ថ្នាក់ចុះបញ្ជី -ស្រូវមាអាយុកាល៥៥ថ្ងៃ -ស្រូវលូតលាស់ល្អ មានទឹកគ្រប់គ្រាន់ គ្មានជម្ងឺ និងសត្វល្អិតបំផ្លាញឡើយ -ដាក់ជីបំប៉នលើកទី២រួចរាល់ -ស្រូវស្ថិតនៅដំណាក់កាលពន្លូតដើម ហើយក្រុមការងារ និងសហគមន៍ បានធ្វើការពន្យល់ពីបច្ចេកទេស នៃការផលិតពូជតាមប្រព័ន្ធធានាគុណភាពពូជដំណាំ នូវប្រភេទស្មៅហាមឃាត់ ,ជម្ងឺ និងការដកពូជលាយចេញពីស្រែផលិតកម្ម។ ចំពោះស្រែផលិតកម្ម នឹងធ្វើការត្រួតពិនិត្យគុណភាពទីវាលលើកទី១ នៅសប្តាហ៍ក្រោយ។

ចំនួនអ្នកចូលទស្សនា
Flag Counter