ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទរួមជាមួយសង្កាត់រដ្ឋបាលជលផលជលគិរី បានចុះប្រតិបត្តិការចាប់ពីចំណុចស្ដី ដកគងរហូតដល់បឹងប្រានិងបឹងត្រីពោ កម្លាំងសរុប ៥នាក់ នយោបាយកាណូតស្មាច់០១គ្រឿងប្រទះឃើញបទល្មើសនេសាទរបាំងសាច់អួននិងរបាំងស្បៃមុង យើងបានឯកភាពគ្នារុះរើប្រមូលវត្ថុតាងបានរួមមាន៖ របាំងសាច់អួនចំនួន ០៣កន្លែងប្រវែង ៤០០ម៉ែត្រ លូសាច់អួន ៦គ្រឿង របាំងស្បៃម៉ុងចំនួន ៥កន្លែងប្រវែង៤៥០ម៉ែត្រ លូស្បៃមុង ៥គ្រឿង បង្គោលចំនួន៨០ដើម និងចាក់លែងត្រីចម្រុះក្នុងដែននេសាទវិញ ៣០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម