ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមពិធីបើកវគ្គផ្សព្វផ្សាយ ស្តីពីទស្សន:ទាននិងបទដ្ឋានក្រោមច្បាប់នៃការបង្កើតសហភាពសហគមន៍កសិកម្ម ដល់សហគមន៍កសិកម្មចំនួន ១៥សហគមន៍ ក្រោមអធិបតីភាពដោយលោក ជា សាំងដូណា ប្រធាននាយយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៅសាលាខេត្តកំពង់ឆ្នាំង ដែលមានចូលរួមសរុបចំនួន ៧២នាក់ ស្រី ៦៣នាក់ ក្នុងគោលបំណង៖ ធ្វើការ ផ្សព្វផ្សាយច្បាប់និងលក្ខន្តិក:គំរូ និងបទបញ្ជាផ្ទៃក្នុងគំរូ របស់សហភាពសហគមន៍កសិកម្មដល់អ្នកចូលរួម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម